លោកKhamenei បញ្ចេញសារយ៉ាងក្តៅគគុកថា ៖ លែងមានការសន្ទនាទៀតហើយ លើកនេះមាតែឆ្លើយតបនឹងធ្វើឡើងដោយកម្តៅ !

តាខ្មៅថ្មី
បញ្ចូលដោយ -

ព័ត៌មានអន្តរជាតិ÷ ខណៈពេលនេះសហរដ្ឋអាមេរិកកំពុងបង្កើនកងនាវាយោធា និងការកសាងកងទ័ពរបស់ខ្លួននៅមជ្ឈិមបូព៌ា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា÷ គ្មានការចរចា គ្មានការសម្របសម្រួលលោកបានណែនាំកងកម្លាំងប្រដាប់អាវុធឱ្យឆ្លើយតបទៅនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកតាមរបៀបដ៏តឹងរ៉ឹង ចុងក្រោយ និងម៉ឺងម៉ាត់បំផុរ។ នេះមានន័យថាមានតែមួយយ៉ាងប៉ុណ្ណោះ - អ៊ីរ៉ង់នឹងលែងចុះចាញ់នឹងការគំរាមកំហែងនេះទៀតហើយ។


សេចក្តីថ្លែងការណ៍នេះមិនមែនគ្រាន់តែជាការព្រមាននោះទេ វាគឺជាសេចក្តីប្រកាសខ្សែបន្ទាត់ក្រហមរបសើលោក Khamenei បានបញ្ជាក់យ៉ាងច្បាស់ទៀតថា÷ ការកើនឡើងសម្ពាធក៏នឹងបង្កើនការឆ្លើយតបផងដែរ - មិនថាដោយផ្ទាល់ ឬដោយប្រយោលនៅក្នុង តំបន់ ឬយុទ្ធសាស្ត្រ។


វាមិនមែនជាការទូតទេ ប៉ុន្តែជាភាសានៃការតស៊ូដែលកំពុងដំណើរការនៅទីនេះ។នេះគឺជាសារមួយសម្រាប់សហរដ្ឋអាមេរិក និងសេចក្តីប្រកាសសម្រាប់អ៊ីរ៉ង់ខ្លួនឯង ។

អ៊ីរ៉ង់នឹងមិនថយក្រោយ នឹងមិនបន្ទន់ ឥរិយាបទនិងមិនឱនក្បាលទៀតនោះឡើយ។


មជ្ឈិមបូព៌ាឥឡូវនេះកំពុងឈរនៅផ្លូវបំបែកដ៏គ្រោះថ្នាក់បំផុតមួយ ហើយការគណនាខុសតែមួយពព្រិចភ្នែកអាចធ្វើឱ្យតំបន់ទាំងមូលឆេះខ្ទេចខ្ទីទាំងអស់ នោះអ្វីៗអាចនិងកើតមានឡើងនៅពេលណាក៏បាន៕

ប្រភពបរទេស

#អរ៉ង់ #សហរដឋអាមេរិក



ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!