ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការ បំភ្លឺរបស់អ្នកនាងខាត់ សុឃីមនិងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុង ពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។

តាខ្មៅថ្មី
បញ្ចូលដោយ -

ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យ

បានច្បាស់នូវចំណុចនេះព្រោះជាបញ្ហា

ប្រពៃណីទំនៀមទម្លាប់យូរលង់មក

ហើយ។


ក្នុងឈុតឆាកទៀតសោតពុំមានចំណុច

ណាជាការប្រមាថឬមើលងាយមើល

ថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។

បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ

ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។


សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅ

ចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់

ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។


កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដ

ដែលមានអ្នកដើរតួជាជនជាតិឥស្លាម

ចូលរួមដូចសម័យមុនដែរ។

ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់

និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាព

ជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍

និងសាសនានោះទេ។

ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះ

ចេញផុតពីក្រោល៕





ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!