⚠️ ច!ប់ដោយសន្តិវិធី! លោកចៅសង្កាត់ កង វង សម្រេចលុបវីដេអូ Live ចោលអស់ និងបង្ហោះសារសុំទោសជាសាធារណៈ 🙏✨🤝

តាខ្មៅថ្មី
បញ្ចូលដោយ -

✨ «សន្តិភាព និងការយោគយល់ គឺជាដំណោះស្រាយដ៏ល្អបំផុត!»

ក្រោយពីបានដាក់ឱសានវាទត្រឹមម៉ោង ១០ ព្រឹកថ្ងៃនេះ និងមានការតាមដានយ៉ាងខ្លាំងពីសំណាក់មហាជន ទីបំផុតរឿងរ៉ាវចម្រូងចម្រាសរវាងលោកចៅសង្កាត់ចោមចៅទី១ និងលោកអភិបាលរងខណ្ឌ បានឈានដល់ទីបញ្ចប់ហើយ។


រាល់វីដេអូ Live ដែលធ្លាប់តែមានភាពតានតឹងត្រូវបានលោកចៅសង្កាត់ កង វង សម្រេចលុបចេញពីបណ្ដាញសង្គមទាំងអស់។

 លោកចៅសង្កាត់បានបង្ហោះសារយ៉ាងកក់ក្ដៅថា «អរគុណ ឲ្យខ្ញុំសុំទោស ចំពោះពាក្យសម្ដី»។

នេះជាការបង្ហាញពីស្មារតីទទួលខុសត្រូវ និងការចេះអត់ឱនឱ្យគ្នាទៅវិញទៅមកក្នុងនាមជាអ្នកបម្រើរាស្ត្រដូចគ្នា។

ចំណែកលោក ប៉ាង លីដា មិនមានការតបតអ្វីឡើយ ដែលនេះហាក់បង្ហាញពីភាពចាស់ទុំក្នុងការដោះស្រាយបញ្ហា៕



ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!